Thmey Thmey 25
2 ម៉ោង . រតនគីរី ហូប​តែ​បន្លែ​ក្បែរ​ផ្ទះ លោកតា បៀ​ន គ្លី​ម ជនជាតិ​គ្រឹ​ង​វ័យ​៨៧​ឆ្នាំ នៅមាន​កម្លាំង​មាំ​និង​ធ្វើការ​ធ្ងន់​បាន​ រតនគិរី​៖ លោកតា បៀ​ន គ្លី​ម ជា​ជនជាតិដើម​ភាគតិច​គ្រឹ​ង ដែលមាន​វ័យចាស់​ជាងគេ​នៅក្នុង​ភូមិ​ល្អក់ ឃុំ​ល្អក់ ស្រុក​អូរ​ជុំ ខេត្តរតនគិរី​។ គិត​ត្រឹម​ឆ្នាំ​២០១៩​នេះ លោកតា​មាន​អាយុ​៨៧​ឆ្នាំ​ហើយ ប៉ុន្តែ លោកតា​នៅមាន​កម្លាំង អាចធ្វើ​កិច្ចការ​មួយចំនួន​នៅក្នុង​ផ្ទះ​បាន​យ៉ាង​ល្អ​។ រស់នៅក្នុង​ជីវភាព​ជា​គ្រួសារ​កសិករ ពុំមាន​អាហារ​ឆ្ងាញ់ៗ​ទទួលទាន​ឡើយ ពេលខ្លះ គ្រួសារ​លោកតា​បេះ​តែ​បន្លែ​ធម្មជាតិ​នៅក្បែរ​ផ្ទះ​យកមក​ស្ល​ក៏មាន​។ ប៉ុន្តែ លោកតា​ពុំមាន​ជំងឺ​ប្រចាំកាយ​ឡើយ អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ គឺ​លោកតា​ជនជាតិដើម​ភាគតិច​គ្រឹ​ង វ័យ​៨៧​ឆ្នាំ បៀ​ន គ្លី​ម នៅមាន​កម្លាំង​មាំមួន​និង​ធ្វើ​ការងារ​ធ្ងន់ៗ​មួយចំនួន​បាន​។
3 ម៉ោង . មណ្ឌលគីរី ជន​ជនជាតិ​ព្នង ច្រឹប សយ ប្រើ​«​ចាប៉ី​ឃ្លោក​» ច្រៀង​បទ​«​អនុស្សាវរីយ៍​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​» យ៉ាង​ពីរោះ​ មណ្ឌល​គី​រី​៖ បទ​ចម្រៀង​ដែលមាន​ចំណងជើង​ថា «​អនុស្សាវរីយ៍​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​» ត្រូវបាន​លោក ច្រឹប សយ យកមក​ច្រៀង​ជា​ភាសា​ព្នង ដោយ​អម​ជាមួយនឹង​ឧបករណ៍​ភ្លេង​«​គង​រ៉េ​ង​» ឬ​ហៅថា «​ចាប៉ី​ឃ្លោក​» ដើម្បី​កំដរ​អារម្មណ៍​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ដែល​មក​កម្សាន្ត​នៅរ​ម្មណី​យ​ដ្ឋា​ន​ឧ​ស្យា​ន​ធម្មជាតិ​ប៊ូ​ស្រា នៅក្នុង​ខេត្ត​មណ្ឌល​គី​រី​។ បុរស​វ័យ​ចំណាស់ ច្រឹប ឈ​យ ជា​ជនជាតិ​ភាគ​ព្នង​ម្នាក់ រស់នៅក្នុង​ខេត្តមណ្ឌលគិរី ដែល​ចេះ​លេង​ឧបករណ៍​គង​រ៉េ​ង​និង​ច្រៀង​ចម្រៀង​ព្នង​យ៉ាង​ពីរោះ​នោះ ក៏​កំពុងតែ​អភិរក្ស​សម្បត្តិ​វប្បធម៌​ខ្លួន ដែល​ប្រឈម​នឹង​បាត់បង់​នៅក្នុង​ទឹកដី​កំណើត​ផងដែរ​។
5 ម៉ោង . ភ្នំពេញ ស្មាន​មិន​ដល់​សោះ​ថា «សណ្ដែកកួរ​» ប្រសើរ​យ៉ាងនេះ​ចំពោះ​សុខភាព ទប់ស្កាត់​ជំងឺ​ជាច្រើន​ សណ្ដែកកួរ ជា​បន្លែ​មួយ​ប្រភេទ​ដែល​ពេញនិយម និង​សំបូរ​ណាស់ដែរ​ក្នុងប្រទេស​កម្ពុជា​។ បើទោះជា​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ស្គាល់ និង​ឧស្សាហ៍​ទទួលទាន​បន្លែ​នេះ ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ដឹង​ពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​របស់​វា​ចំពោះ​សុខភាព​ឡើយ​។ ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹង​នូវ​ឥទ្ធិពល​វិជ្ជមាន​គួរអោយភ្ញាក់ផ្អើល​នៃ​ការ​ទទួលទាន​សណ្ដែកកួ​រ៖
6 ម៉ោង . កោះកុង ម្ចាស់​ចម្ការ​ទុរេន​លោក ទុយ វណ្ណៈ ប្រាប់​ពី​បច្ចេកទេស​ព្យាបាល​ដើម​ទុរេន​«​កើត​បូស​» កោះកុង​៖ ដើម​ទុរេន ក៏​ប្រឈម​នឹង​បញ្ហា​សុខភាព​ដែល​កើត​ឡើងលើ​ដើម​, ស្លឹក ដោយសារ​កត្តា​ដី​និង​ទឹក​ផងដែរ​។ ជាក់ស្ដែង បញ្ហា​ដើម​ទុរេន​កើត​បូស​ដែល​ចេញ​ទឹក​ពី​ដើម អាច​បណ្ដាល​ឲ្យ​ដើម​ទុរេន​ងាប់​។ លោក ទុយ វណ្ណៈ ម្ចាស់​ចម្ការ​ទុរេន​នៅ​ស្រុក​ថ្មបាំង ខេត្តកោះកុង ដែល​ធ្លាប់​ជួប​បញ្ហា​ដើម​ទុរេន​កើត​បូស​នេះ បាន​ចែករំលែក​បទពិសោធ​នៃ​ការព្យាបាល​ជំងឺ​នេះ​យ៉ាង​ដូច្នេះ​៖ «​មុនដំបូង​ត្រូវយក​កាំបិត កោស​នៅ​កន្លែង​កើត​បូស បន្ទាប់មក​លាង​ទឹក​អាល់កុល​និង​យក​កំបោរ​ក្រហម​មក​បិទ​ពីលើ​ជាការ​ស្រេច​។ ហើយ​រយៈពេល​២​សប្ដាហ៍​ក្រោយមក ដើម​ទុរេន​នឹង​ជាសះស្បើយ​វិញ​»​។ បើតាម​លោក វណ្ណៈ កសិករ​មួយចំនួន មិនបាន​ចាប់អារម្មណ៍​លើ​បញ្ហា​ដើម​ទុរេន​កើត​បូស​នោះទេ ដោយ​ពួកគេ​គិតថា​ជា​ជំងឺ​ធម្មតា​។ ជាមួយគ្នានេះ ក្នុងករណី​ដែល​កសិករ​មិនសូវ​ខ្វាយខ្វល់​ពី​ជំងឺ​បូស​លើ​ដើម​ទុរេន វា​នឹងធ្វើ​ឲ្យ​ដើម​ទុរេន​ងាប់​ដោយសារ​ជំងឺ​នេះ​៕
6 ម៉ោង . មណ្ឌលគីរី ចម្រៀង​ដូនតា​ព្នង អន្ទង​ចិត្ត​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ មណ្ឌលគិរី​៖ «​តា​លំ​» ជា​បទ​ចម្រៀង​របាំ​ប្រពៃណី​របស់​ជនជាតិ​ព្នង ត្រូវបាន​កញ្ញា ហ៊ុន​ម៉ាលី ច្រៀង​មួយ​ឃ្លា​យ៉ាង​ពីរោះ​រណ្តំ​ចិត្ត​អ្នក​ស្តាប់​។ អត្ថន័យ​បទ​ចម្រៀង​«​តា​លំ​»​របស់​ជន​ជាត​ដើម​ភាគតិច​ព្ន​ង​ដែល​កញ្ញា សុទ្ធ ហ៊ុន​ម៉ាលី បាន​ច្រៀង​នេះ គឺ​បង្ហាញ​ពី​ការប្រមូល​ផល​«​ផ្លែ​កប្បាស​»​របស់​កំលោះ​ក្រមុំ​ជនជាតិ​ព្នង ដែល​ពួកគាត់​យកទៅ​ត្បាញ​ជា​សម្លៀកបំពាក់​និង​របស់​ប្រើប្រាស់​ផ្សេងៗ​។ ជា​កូន​ជនជាតិដើម​ភាគតិច​ព្នង​រស់នៅ​ភូមិ​ក្រង់​តេះ ឃុំក្រង់​តេះ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី កញ្ញា​វ័យ​២៣​ឆ្នាំ ហ៊ុន​ម៉ាលី កំពុង​យកចិត្តទុកដាក់​បន្ត​ថែរក្សា​និង​លើកកម្ពស់​សម្បត្តិ​វប្បធម៌​ខ្លួន​នៅក្នុង​ទឹកដី​កំណើត​។ ទន្ទឹមនឹងនេះ កញ្ញា ម៉ាលី ចង់បង្ហាញ​មរតក​ដូនតា​ជនជាតិ​ព្នង​ដល់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ដែល​មក​កម្សាន្ត​នៅ​ខេត្ត​មណ្ឌល​គី​រី សិ្ថ​ត​នៅ​ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​។​
9 ម៉ោង . ភ្នំពេញ អ្នកនឹង​កើន​បញ្ញា នៅពេល​បាន​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​! ​ភ្នំពេញ​៖ បើ​មើល​ឱ្យ​មែនទែនទៅ ល្បែង​ប្រជាប្រិយ​ខ្មែរ​បាន​បង្កប់​នូវ​ការពង្រឹង​ស្មារតី និង​ភាព​ឆ្លាត​វៃ ដែល​អ្នក​ស្ទើរតែ​មិន​ចាប់អារម្មណ៍​។ ថ្ងៃនេះ​សារព័ត៌មាន​ថ្មីៗ សូម​លើក​យកតែ​ល្បែង​ប្រជាប្រិយ​ខ្មែរ​មួយចំនួន និង​ចំណុច​គួរស្វែងយល់​ខ្លះៗ​ប៉ុណ្ណោះ​មក​បង្ហាញជូន​លោកអ្នក​អាន​។​